ខេត្តព្រៃវែង: រសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក គឹម ផាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយរោគាពោធ ក្នុងជន្មាយុ ៦៨ឆ្នាំ នៅវេលាម៉ោង ១៦:១៥ នាទីរសៀល ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក គឹម ផានី សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

