រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន នៅទីតាំងរៀបចំកម្មវិធី​ “ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦”​ ចាប់ពីថ្ងៃទី៦-៨ ខែវិច្ឆិកា ខាងមុខនេះ!

ខេត្តសៀមរាប: រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន នៅទីតាំងរៀបចំកម្មវិធី​ “ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦”​ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នៅតាមបណ្ដោយមាត់ស្ទឹងសៀមរាបលើផ្លូវពោធិ៍កំបោរ ដោយមានការរៀបចំជាផ្សារវប្បធម៌ដែលមានស្ដង់ប្រមាណ ៦០ស្ដង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីបណ្ដាប្រទេសនិយាយភាសាបារាំង រួមទាំងសិប្បកម្មខ្មែរ និងការប្រគុំតន្ត្រី។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធីខាងលើ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវតាមបណ្ដោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់ចំណុចកែងបត់ផ្លូវអ៊ុំឃុន រហូតដល់ផ្លូវព្រះសង្ឃរាជ ទេព វង្ស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ដល់២៣:០០នាទី។

 

សេចក្ដីជូនដំណឹងរបស់ រដ្ធបាលខេត្តសៀមរាប មានដូចខាងក្រោម៖

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *