ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យប្រជាពលរដ្ឋដែលមានដីស្រែ ដីចម្ការ បន្តខិតខំប្រឹងប្រែងប្រកបរបរកសិកម្ម ដូចជាការដាំដុះដំណាំ និងការចិញ្ចឹមសត្វ តាមលទ្ធភាព និងធនធានដែលមាន ដើម្បីបង្កើនផលិតភាព បង្កើតប្រាក់ចំណូល និងជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *