ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន

ខេត្តព្រៃវែង:  នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ហ័រ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ ព្រមទាំងគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *