(ភ្នំពេញ) :យោងតាមសារលិខិតសម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដ៏មានអត្ថន័យសម្រាប់ក្មួយៗសិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងក្មួយៗដែលបានឡើងថ្នាក់ថ្មី បន្ទាប់ពីបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក។ វេលានេះជាឱកាសថ្មីមួយទៀតសម្រាប់ក្មួយៗបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃសម្រាប់អនាគតផ្ទាល់ខ្លួន គ្រួសារនិង សង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សូមអានសារលិខិតមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

