សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង រៀបចំវេទិកាស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង: នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០Internal (២០២៦) នេះ នៅសាលាស្រុកស៊ីធរកណ្តាល សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង បានរៀបចំកិច្ចវេទិកាមួយ ស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ក្នុងគោលបំណងពង្រឹងការយល់ដឹង និងប្រសិទ្ធភាពការងារលើវិស័យនេះនៅថ្នាក់មូលដ្ឋាន។

​កិច្ចវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
​លោក ប៉ុក ឆុន ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង ​លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល ​លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឯក ចិន្តា អនុប្រធានអចិន្ត្រៃយ៍សមាគម ថ្នាក់ដឹកនាំសមាគម លោក សេង សុខាសេដ្ឋា វាគ្មិនតំណាងរដ្ឋបាលសាលាខេត្ត, លោក ហែន ពៅ និងលោក សុន រដ្ឋា វាគ្មិនតំណាងស្នងការដ្ឋាននគរបាលខេត្ត។ ព្រមទាំងមានការចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ, មេឃុំ, ក្រុមប្រឹក្សាឃុំ, និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបអ្នកចូលរួមទាំងអស់ប្រមាណ ១៥០នាក់។

​វគ្គវេទិកានេះ ផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ និងពិភាក្សាលើការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាកិច្ចការងារដ៏សំខាន់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *