ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារជំងឺមិនឆ្លង» នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារជំងឺមិនឆ្លង» នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។

អគារជំងឺមិនឆ្លងនេះជាអំណោយដ៏ថ្លៃថ្លា របស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ តាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ ហៅកាត់ថា(KOFIH)។

អគារនេះ មានកម្ពស់ ៤ជាន់ (រាប់បញ្ចូលទាំងជាន់ផ្ទាល់ដី) ដែលមានទំហំផ្ទៃក្រឡាសរុប ៣.៤០៨,៥៣ ម៉ែត្រការ៉េ និងមានកម្ពស់ ១៧,៦៥ ម៉ែត្រ ចំណយថវិកាសរុប ១,៧៨២,៧៨៥.១៥ ដុលា្លអាមេរិក និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ សរុបចំនួន ២៤៩,៩៩២.៦០ដុលា្លអាមេរិក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *