បនល្បែងដុះស្លែ នៅខេត្តត្បូងឃ្មុំ សង្វៀនជន់មាន់ យូគី និងបៀ អាប៉ោង បើកលេងយ៉ាងពាក់ពូន នៅក្នុងមូលដ្ធាន របស់ អាជ្ញាធរ រក្សាភាពស្ងាត់ឲ្យឈឹង!

ខេត្តត្បូងឃ្មុំ៖ ប្រភពពីប្រជាពលរដ្ធបានបង្ហើបឲ្យដឹងថា:សង្វៀនជល់មាន់ យូគី បៀ និងអាប៉ោង យ៉ាង​គគ្រឹក​គ្រេង ស្ថិតនៅចំណុចចំការកៅស៊ូ ក្នុងភូមិស្ទឹងពេញ ឃុំ ជីគរ ស្រុកត្បូងឃ្មុំ។

តាមប្រភពថា: ល្បែងសុីសងចល័តខ្នាតធំដែលសុីសងប្រាក់រាប់លានរៀលនេះមានមេធំឈ្មោះ( ភី )​ ជាអ្នករស់ស្រុក​អូររាំងឪ និងឈ្មោះណាត។

គេថាថ្នាក់លើតម្រូវឲ្យលេងផ្លាស់ទី៖ ដែលមុននិងមកលេងដល់ទីនេះ គេលេងនៅ ចំណុចចំការកៅស៊ូ អន្លង់ពោង និង ស្ទឹងអង្កាញ់ហៅ27/ ចំណុចចំការ កៅស៊ូត្រពាំងក្រព.. ។

បើកលេងយ៉ាងអនាធិបតេយ្យនិងគៀងគរក្រុមញៀនល្បែងមកគ្រប់ទិសទី សម្រុកចូលចាក់ភ្នាល់ផ្អើលអស់មនុស្សម្នា តែមិនថាផ្អើល ដល់លោកវរសេនីយ៍ សាំ ហេង អធិការស្រុកត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នីស្នងការខេត្តត្បូង និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំដែរឬយ៉ាង ក្នុងយុទ្ធនាការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសដែលរាជរដ្ឋាបាលបានដាក់ចេញនោះ។

បើយោងតាមប្រភពៈបានបញ្ជាក់ថាទីសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយនេះក៍បានផ្លាស់ប្ដូរ ទីតាំងឬចល័តទៅវិញទៅមក ដើម្បីបន្លំភ្នែកមហាជន និងថ្នាក់ដឹកនាំ ក្រោយពីបណ្ដាញផ្សព្វផ្សាយចុះ និងហើយមន្រ្តីមានសម្ថតកិច្ច សង្ស័យបានបំភ្លេច នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញហើយមើលទៅ ទើបមិនមានវិធានការបង្រ្កាប បណ្ដោយក្រុមមេបនល្បែងទាំងនោះធ្វើព្យុះ ធ្វើភ្លៀង បង្ករភាពអនាធិបតេយ្យ ធ្វើអោយពលរដ្ឋរស់ក្រោមការភ័យខ្លាច ដេកមិនលក់ បក់មិនល្ហើយ ក្នុងរឿងអំពើរចោរកម្ម លួច ឆក់ ប្លន់ មកពីការចេញល្បែង។

ទោះជាសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាស់ដាច់ណាត់ ចំពោះការបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសយ៉ាងណាក្ដី ក៍មិនអាចធ្វើអោយរង្គោះរង្គើ ដល់ដែនគ្រប់គ្រងលោកវរសេនីយ៍ឯក សាំ ហេង អធិការស្រុកត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការខេត្តត្បូងឃ្មុំ និងឯកឧត្តមប៉ែន កុសល្យអភិបាលខេត្តត្បូងឃ្មុំ បានឡើយ។

ពលរដ្ឋនិងមហាជននូវតែទទូចស្នើរសុំដល់លោក វរសេនីយ៍ឯក សាំ ហេង អធិការស្រុកត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការបង្រ្កាបទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ខាងលើផងទានដើម្បី សុវត្ថិភាព ពលរដ្ឋ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក យកទៅអនុវត្តអោយស៊ីជម្រៅផងទាន៕ដោយ៖ប្រភព: ពីនេះ ពីនោះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *