ព្រៃវែង: ព្រឹកថ្ងៃទី0៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង ស្មើ ៤បន្ទប់ ស្រះទឹក បន្ទប់កុំព្យូទ័រ ខ្លោងទ្វារសាលាបឋមសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ និងខ្លោងទ្វារវត្តព្រះវិហារគុហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ដែលស្ថិតនៅក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីសម្ពោធនេះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងថ្នាក់ស្រុក នាយកសាលាមធ្យម បឋមសិក្សា លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ សមាជិកភូមិ ក្នុងឃុំឈើកាច់ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនអភិវឌ្ឍន៍ ក្មួយៗសិស្សនុសិក្សា សហគមន៍តំណាងអាណាព្យាបាល សរុបចំនួនប្រមាណ ៦៧២ អង្គ/រូប។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំម្ហូបអាហារ និងភេសជ្ជៈជូនក្មួយៗសិស្សានុសិស្សទទួលទានជាអាហារសាមគ្គីផងដែរ។

