រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ

​ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ «C» នៃសាលាខេត្តព្រៃវែង។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
​តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ​លោក លោកស្រី អភិបាលរងខេត្ត ​លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត
​មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ​ប្រធានពន្ធនាគារខេត្ត
​ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ​នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

​នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ អង្គប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖ ​ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
​ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។ ​ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ឆ្នាំទី៣។ ​ស្តាប់សេចក្តីរាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត រួមមាន ​ការិយាល័យប្រជាពលរដ្ឋ និង​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ពិភាក្សាលើបញ្ហាផ្សេងៗផងដែរ។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសមាជិកអង្គប្រជុំទាំងមូល ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *