សមត្ថកិច្ច ឆ្មក់ត្រួតពិនិត្យគេហដ្ឋានមួយកន្លែងរកឃើញជនបរទេសមួយចំនួន នៅសង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង សង័្សយពាក់ព័ន្ធករណី(Scams Online)

បាត់ដំបង ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលត្រួតពិនិត្យជាក់ ស្តែងនូវគេហដ្ឋានមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ ៣៣៦ ក្រុមទី០៥ភូមិរំចេក០៥ សង្កាត់រតនៈ ក្រុងនិង ខេត្តបាត់ដំបង ក្នុងនោះពិនិត្យរកឃើញ មនុស្សចំនួន៣៤នាក់ស្រី ចំនួន ០៩ នាក់ មានជនបរទេស ចំនួន ២៧ នាក់ស្រីចំនួន០៩នាក់ជនជាតិខ្មែរចំ នួន០៧នាក់ប្រុសព្រមទាំងរកឃើញ នូវសម្ភារៈមួយចំនួនដែលសង័្សយថាជា សម្ភារៈសម្រាប់បម្រើឱ្យសកម្មភាព ឆបោកតាមបច្ចេកវិទ្យា (scam online) ។

ក្នុងពេលចុះប្រតិបត្តិការនេះ សមត្ថកិច្ចមិនបានឃើញ ម្ចាស់គេហដ្ឋានខាង លើមានវត្តមាននៅទីនោះទេ ហើយ មនុស្សប្រុសស្រីខាងលើសមត្ថកិច្ចនគរបាលបាននាំមកធ្វើការសាកសួរស្រាវជ្រាវនៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងនិងមានចំណាត់ការបន្តតាមនីតិវិធី ច្បាប់។

សូមជម្រាបជូនថា កិច្ចប្រតិបត្តិការនេះក្រោមយោបល់ដឹកនាំរបស់ឯកឧត្តម សុខ លូ អភិ បា លនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងដោយមានឯកឧត្តម ធូ ភា អភិបាល រងនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចូលរួមដោយកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋានចូលរួម៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *