ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ ឯកឧត្តម ប៉ា សុជាតិវង្ស ក្នុងគោលបំណងពិភាក្សាការងារ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់រដ្ឋបាលខេត្ត

ពោធិ៍សាត់ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា គណៈកម្មការទី៧ ក្នុងគោលបំណងពិភាក្សាការងារ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *