(ភ្នំពេញ) :ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
វេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គរួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាប្រមាណ ២០០នាក់។

