ព្រៃវែង: រសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ និងស្តាប់របាយការណ៍ ស្តីពីដំណើរការសាងសង់អាគារមន្ទីរពេទ្យខេត្តព្រៃវែ និងស្ថានភាពព្យាបាលជំងឺក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅនវេសនដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុងព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក៏បានអញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យអគារមន្ទីរសុខាភិបាលខេត្តព្រៃវែង ដែលគ្រោងប្តូរយកមកធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តវិញ។

