រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២

(រាជធានីភ្នំពេញ) ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាមួយសិស្សានុសិស្សចូលរួមជាង ២,០០០ នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *