(កំពង់ចាម) : នារសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នៅ សេន ត្រូវជាម្តាយបង្កើតឯកឧត្តម លី ថៃហាក់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៩:៣៧នាទី ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន ភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយលោក ឯកឧត្តម លី ថៃហាក់ និងក្រុមគ្រួសារ ចំពោះការបាត់បង់អ្នកម្តាយបង្កើត ជាទីគោរពស្រឡាញ់។
ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា នៅ សេន សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។៕🙏🙏🙏

