(កំពង់ចាម) :នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក លាង សុន ត្រូវជាឪពុកបង្កើតរបស់លោក ឡុង ខេង អភិបាលរងស្រុកកងមាស ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៧:៣០នាទី ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ស្ថិតនៅ គេហដ្ឋានភូមិពែងមាសត្បូង ឃុំស្ពី ស្រុកចំការលើ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយលោក ឡុង ខេង និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុក ជាទីគោរពស្រឡាញ់។
ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតា លាង សុន សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

