(កំពង់ចាម) : នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យ សំណង់ផ្ទះថ្មី ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនគ្រួសារ វីរយុទ្ធជនពលី លោកនាយចំណង់ សឿន សាលី វីរៈយុទ្ធជនខ្មែរឥស្លាមដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា។
សំណង់ផ្ទះថ្មីខាងលើ សម្រេចការសាងសង់រួចរាល់១០០% ស្ថិតនៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

