ខេត្តត្បូងឃ្មុំ: រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសជូនវិញ្ញាណក័្ខន្ធ ឧបាសិកា ឡុង ពៅដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅគេហដ្ឋានគ្រួសារសព ស្ថិតក្នុងភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

