ទូលព្រះបង្គំ សួន សុម៉ាលីន សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា

(ព្រៃវែង) : ទូល​ព្រះ​បង្គំ សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំង​ប្រដាប់​អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង  សូមបរមរាជានុញ្ញាសម្ដែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភ័ក្ដិដ៍ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ សម្តែងនូវការគោរពដឹងគុណកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ ធានាយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យនុភាព អធិបតេយ្យ និងបូរណភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ធសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាម្ចាស់ជីវិតតម្ពល់លើត្បូង ជាទីគោរពសក្ការ:ដ៍​ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៍ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជារាស្ដ្រខ្មែរ ជានិច្ចនិរន្តរ៍។

🙏🙏​សារលិខិតថ្វាយព្រះពរ🙏🙏​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *