រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) : នៅព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ ដូចខាងក្រោម:

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខ
មេសា។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០៧៦/២៥ ស.ស.រ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការ សម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៤៥/២៤ ស.ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំផែនការតម្រូវការមន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។

៦-បញ្ហាផ្សេងៗ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *