ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី និងការរុះរើសំណង់មិនរៀបរយ នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មចាស់ ត្រើយខាងកើត រហូតទៅដល់ស្ពានដែក) ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។
ការចុះពិនិត្យផ្ទាល់នេះ ពិនិត្យមើលលទ្ធផលការងារដែលសម្រេចបាន និងជំរុញឱ្យការដ្ឋានដំណើរការទៅតាមផែនការពង្រឹងគុណភាពណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង លើកកម្ពស់សោភ័ណភាពប្រែក្លាយតំបន់មាត់ស្ទឹងឱ្យទៅជាកន្លែងទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងសម្រាកកម្សាន្ត។ រហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការយ៉ាងសកម្ម ដើម្បីបង្ហើយតាមការកំណត់ សំដៅផ្លាស់ប្តូរមុខមាត់ថ្មីជូនក្រុងពោធិ៍សាត់៕

