អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង”

រាជធានីភ្នំពេញ: នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ដែលពិធីនេះប្រព្រឹត្តទៅនៅដឹព្រេមៀសេនធ័រសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង” នេះ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្ត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សា ការពារ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួន សុភី ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក និងលោកជំទាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីជាសប្បុរសជន ព្រមទាំងក្រុមគ្រួសារទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *