(កំពង់ចាម) : តបតាមសំណើរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សាកលវិឡាល័យ ចេនឡា CHENLA UNIVERSITY សម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ៧កន្លែង ជូនរដ្ឋបាលខេត្តកំពង់ចាម និង ៧ កន្លែងទៀត ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លើមុខជំនាញ៖
១. គិលានុបដ្ឋាក
៤. វិទ្យាសាស្ត្រកុំព្យូទ័រ
៧. គ្រប់គ្រង
២. ឆ្មប ៥. នីតិសាស្ត
៣. បច្ចេកទេសមន្ទីរពិសោធន៍ ៦. អក្សរសាស្ត្រអង់គ្លេស
៨. គណនយ្យ
៩.ធនាគារ និងហិរញ្ញវត្ថុ
• កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញសុខាភិបាល៖ អាហារូបករណ៍ ៥០% ចំនួន ០១កន្លែង សិក្សាមួយចប់ កម្មវិធីសិក្សា
ដែលក្នុងនោះអាហារូបករណ៍ចែកចេញជា៖
• កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញក្រៅពីសុខាភិបាល៖ អាហារូបករណ៍ពិសេស ១០០% ចំនួន ៦កន្លែង សិក្សាមួយចប់កម្មវិធីសិក្សា (មិនមានបង់ថ្លៃសេវារដ្ឋបាលផ្សេងៗ បន្ថែមទៀតទេ)។
គួរជម្រាបថា៖ សាកលវិទ្យាល័យចេនឡា ជាគ្រឹះស្ថានបណ្តុះបណ្តាលឯកជន តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាម យុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសពាក់ព័ន្ធវិស័យអភិវឌ្ឍធនធានមនុស្សក្នុងការកាត់ បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។
#អាសយដ្ឋាន អគារលេខ ១០ ផ្លូវ ១៤៦ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ទូរស័ព្ទលេខៈ ០១២ ៥៣៥ ០៨០៕

