ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី នៃគណបក្សស្រុក និងឃុំចំនួន៦ ក្នុងស្រុកជើងព្រៃ

(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី នៃគណបក្សស្រុក និងឃុំចំនួន៦ ក្នុងស្រុកជើងព្រៃ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៦

-លោក ប្រធាន-អនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សស្រុក

-សមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានឃុំទាំង៦ និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រមុខរដ្ឋស្ដីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិក-សមាជិកាអង្គពិធី ប្រកបដោយក្តីនឹករលឹក និងបង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងបន្តថា ពិធីនេះធ្វើឡើងដើម្បីបង្កើត និងបង្កើនភាពស្និតស្នាល រួមនិងការស្តាប់កង្វល់ សំណើ សំណូមពរ រវាងថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តការងារ ជាពិសេសរៀបចំកសាងផែនការ យុទ្ធសាស្ត្រសម្រាប់យកបៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា ដើម្បីយកឈ្នះក្នុងការបោះឆ្នោត លុះត្រាតែមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ដោយផ្តោតលើចំណុច ៤សំខាន់ៗ៖

១-ពិនិត្យ និងរៀបចំឡើងវិញនូវកម្លាំងក្រុមការងារចុះមូលដ្ឋានឱ្យម៉ត់ចត់ និងច្បាស់លាស់ (ពិនិត្យកម្លាំងមនុស្ស និងកម្លាំងធនធាន) មានន័យថា៖ មានមនុស្សសម្រាប់ចុះបំពេញការងារ និងមានមនុស្សជួយជាថវិកាក្នុងការចុះបំពេញការងារ។

២-ការកសាងសមាជិកបក្ស ក្តោបសមាជិកបក្ស (ពិនិត្យឯកសារបម្រើការបោះឆ្នោតឱ្យមានគ្រាប់គ្រាន់)។

៣-ចុះពង្រឹង និងបំពាក់បំប៉ននយោបាយ ចិញ្ចឹមចលនាសមាជិកបក្ស ត្រៀមវាយបកគ្រប់រូបភាព ដើម្បីប្រឆាំងពួកអគតិដែលពូកែ បំភ្លៃ បំភ្លើស ដើម្បីបំផ្លាញសមិទ្ធផលរបស់បក្សប្រជាជន។

៤-យកចិត្តទុកដាក់ រក្សា និងផ្តល់ភាពកក់ក្តៅ ដល់គ្រប់សមាសភាពដែលបានចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជន ជាពិសេសបន្តផ្សព្វផ្សាយគោលនយោបាយបក្សដល់សមាជិកបក្សផ្សេងឱ្យយល់ និងបែរមកគាំទ្រគណបក្សប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *