គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់​ ចំនួន ៣គ្រួសារ នៅឃុំថ្មពូន ស្រុកកញ្ជ្រៀច បានទទួលអំណោយមនុស្សធម៌ពីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្ជ្រៀច 

ស្រុកកញ្ជ្រៀច ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ប៊ិនសម្បតិ្ត អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកកញ្ជ្រៀចតំណាងលោក សឿង សុជាតិ ប្រធានគណកម្មាធិការកាកបាទក្រហមកម្ពុជាស្រុក កញ្ជ្រៀច បានដឹកនាំ លោក​ លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ​ មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា យុវជនកាកបាទក្រហមរួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់សំយាបផ្ទះ នឹងរបើកក្បឿងផ្ទះ ចំនួន​ ៣ខ្នងផ្ទះ​ ស្មើ​នឹង​ ៣គ្រួសារ នៅភូមិឆ្ពឹស ២គួសារ នឹងភូមិបេង១គ្រួសារ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នាឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានោះ លោកអនុប្រធាន បានសំណូមពរ និងបញ្រ្ជាបនៃការផ្សព្វផ្សាយ សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសាររដូវមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ បានចូលមកដល់ និងសូមកុំចេញទៅទីវាលនៅពេលមានភ្លៀងធ្លាក់ ព្រមទាំងសំណូមពរសូមអោយមានការខិតខំថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ត្រូវតាមដានសុខភាពជាប្រចាំ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

សម្ភារៈផ្តល់ជូន៖ សម្រាប់ ២គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ (ប្រភេទ​ ក)​ ក្នុង​ ១គ្រួសារ ទទួលបាន: អង្ករ ៣០គ.ក, មី ១កេស,​ចង្រ្កាន១ សម្ភារ:ផ្ទះបាយ ១ឈុត​ថវិកា១០០,០០០៛

– ១គ្រួសាររងគ្រោះ(ប្រភេទ ខ) ទទួលបាន អង្ករ២០គីឡូ មី១កេស ចង្រ្កាន១ សម្ភារៈផ្ទះបាយ១ ឈុត ថវិកា៥០,០០០៛។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *