ជនជាតិថៃសរុបចំនួន ៦៣៥នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិថៃសរុបចំនួន ៦៣៥នាក់ ស្រី ៣៦០នាក់ ដែលត្រូវបានក្រុមប្រតិបត្តិការចម្រុះ ចុះបង្ក្រាបនៅ ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *