ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត”

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត”ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានផ្នែកសហគ្រិនវ័យក្មេង នៃយុវជនថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅរសឿល​ថ្ងៃទី ២៨  ខែមេសា​ ឆ្នាំ២០២៦។

ដោយមានការអញ្ជើញចូលរួមពីសំណាក់: ឯកឧត្តម សិត ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ប្រធានយុវជនក្រុង ស្រុក លោក លោកស្រី ប្រធានសកម្មជនយុវជនមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី សហគ្រិនវ័យក្មេង និស្សិតថ្នាក់សហគ្រិន នៃសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួនប្រមាណ ៣១៣រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *