(កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៣៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វុទ្ធី វណ្ណារ៉ា អគ្គនាយកសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ ក្នុងផែនទី ដែលអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តបានផលិត ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, មន្ទីររៀបចំដែនដីនគរមនីយកម្ម និងសំណង់, អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម៕

