កិច្ចប្រជុំបច្ចេកទេសដើម្បីដាក់ផែនការអនុវត្តបន្ត លើការងារជួសជុល ថែទាំផ្លូវថ្នល់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប

ខេត្តសៀមរាប: នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងារបច្ចេកទេសមន្ទីរ ដើម្បីដាក់ផែនការក្នុងការអនុវត្តបន្តលើការងារជួសជុល ថែទាំផ្លូវថ្នល់ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សំដៅពង្រឹងគុណភាពនៃការជួសជុលផ្លូវថ្នល់ ដើម្បីធានានិរន្តរភាពនៃការដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធានមន្ទីរក៏បានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារបច្ចេកទេស ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តការងាររយៈពេលមួយត្រីមាសដើមឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *