ថ្ងៃចូលឆ្នាំទីមួយ មានភ្ញៀវទេសចរណ៍ជិត ១ លាននាក់ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦ នេះ ដែលត្រូវនឹងថ្ងៃចូលឆ្នាំទី១ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាជិត ១លាននាក់ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ទិន្នន័យទេសចរណ៍ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

សម្រាប់សង្រ្កានក្រុងកំពង់ចាម មានភ្ញៀវទេសចរណ័ ជាតិចំនួន ១៦៥,៥៤២ នាក់ និងចំនួនភ្ញៀវទេសចរណ៍ តាមរមណីយដ្ឋានក្រុង-ស្រុក ៧៩៣,២៥៨នាក់ សរុបភ្ញៀវទេសចរណ៍ជាតិ ចំនួន ៩៥៨,៦៤៥ នាក់ ទេសចរណ៍បរទេស១៥៥ នាក់ ។

គូបញ្ជាក់ផងដែរថា ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ។ ជាមួយគ្នានោះ ក៏មានការបង្ហាញពីរពណ៌តាមស្តង់ រហូតដល់ទៅជាង១០០ ស្តង់ សម្រាប់ភ្ញៀវទស្សនាផងដែរ ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ពិសេស ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការលេងល្បែងប្រជាប្រិយ នៅបរិវេណសួនច្បារមុខសាលាខេត្តកំពង់ចាម ដើម្បីបង្ករបរិយាកាសរីករាយរួមគ្នាជាមួយនឹងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនោះ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *