ខេត្តបាត់ដំបង: កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៧.២០ នាទី មានបក្ខពួកក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ ២០ នាក់ ជិះម៉ូតូប្រមាណ ១០គ្រឿង ចេញពីសង្ក្រាន្តវិទ្យាល័យថ្មគោល ដល់ចំណុចក្រុម ១៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ពួកគេ បាននាំគ្នាធ្វើសកម្មភាពប្រើក-ាំបិ-តក–ាប់ និងយកដុំថ្មគ-ប់ ហើយប្រើមួកសុវត្ថិភាពវ–ាយ លើក្រុមជនរងគ្រោះមានគ្នា ០៩នាក់ ម៉ូតូ ០៤ គ្រឿង បណ្ដាលឱ្យជនរងគ្រោះ០១នាក់ឈ្មោះ ឃួន ប៊ុនហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអូរស្ងួត ឃុំបន្ទា យនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសជាច្រើនកន្លែង ជាំក្បាលហើមប៉ោងខ្នង០២ កន្លែង (ពីរក—ាំបិ-ត) ស្មាស្នាមជាំ និងហើម ប៉ោងរលាត់កំភួនដៃឆ្វេង (មួយក–ាំបិ-ត) ។
ភ្លាមៗព័ត៌មាននេះបានមកដល់សមត្ថ កិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ ឯក សេង លុច ជាអធិការ និងស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯក ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបា ល ដែលនៅជិតកន្លែងកើតហេតុ បានឡើងស្ទាក់ បង្ក្រាបទាន់ពេលវេលា ដោយនាំខ្លួនជនសង្ស័យចំនួន ០៤ នាក់៖
១-ឈ្មោះ សេង ពិសិទ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកវ—ាយម៉ូតូ)
២-ឈ្មោះ ណុប សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកវ-ាយជនរងគ្រោះ)
៣-ឈ្មោះ ក្រិត វិច្ឆិកា ភេទប្រុស អា យុ ១៦ឆ្នាំ មានទីលំនៅភូមិកៀនកេះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកឌុប)
៤-ឈ្មោះ ផាន់ ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (រត់ចូលវ—ាយជនរងគ្រោះ) ។
ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀត ជិះម៉ូតូគេចខ្លួនអស់ ។
-វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកកលេខ បន្ទាយមានជ័យ 1AC-3736
– ម៉ូតូ ០១គ្រឿង ម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AZ-0368 ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព វ–ាយម៉ូតូ ប្រើក- -ាំបិ-តក–ាប់ និងយកមួកសុវ ត្ថិភាព គប់ រួចវ–ាយលើជនរងគ្រោះ ប្រាកដមែនដោយសារតែមានគំនុំពីមុនជាមួយគ្នា។
នៅពេលនេះសមត្ថកិច្ចនគរបាលបន្តតាមច–ាប់បក្សពួកដែលកំពុងរត់គេចខ្លួន ហើយមនុស្ស០៤នាក់និងវត្ថុតាងសមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំ រឿងបញ្ជូនមកអនុវត្តទៅតាមផ្លូវច្បាប់ ៕សហការី




