បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារនៅវិមានអេលីហ៊្សេ សាធារណរដ្ឋបារាំង នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។
សូមរំលឹកថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦៕

