ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់វីរកងកម្លាំងនគរបាលការពារព្រំដែន ទិសភូមិភាគទី៤ ខេត្តព្រះវិហារ

ព្រះវិហារ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់ក្រសួងមហាផ្ទៃ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះ រួមមាន ៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែក ចំនួន ១ ២៩៤មួក។

អំណោយក្រសួងមហាផ្ទៃ ដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ៨៨០កេស, ភេសជ្ជៈគ្រុឌ ចំនួន ៦១៥កេស, សាច់ជ្រូកកំប៉ុង ចំនួន ២៨៥កេស, ពងមាន់រសជាតិដើម ចំនួន ២១២កេស, ខត្រីឌីនកំប៉ុង ចំនួន ២៣៩កេស, ថ្នាំបាញ់មូសចំនួន ២ ០០០ដប, ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំរាគ ថ្នាំក្រពះ និងថ្នាំផ្តាសាយ ចំនួន ២៥០ប្រអប់, មី ៤រសជាតិ ចំនួន ៣ ០០០កេស, តង់ក្លែងភេទ ចំនួន ២០០សន្លឹក, អាវក្លែងភេទ ចំនួន ៥០០អាវ និងថវិកា ចំនួន ៥ម៉ឺនដុល្លារអាមេរិកផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *