អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម “ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០”

(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម “ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០” និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់តាំង ប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦មក ហើយក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្រេចរៀបចំពិធីនេះនៅខេត្តកំពង់ឆ្នាំងបន្តពីឆ្នាំ២០២៤កន្លងទៅ ដោយភ្ជាប់ជាមួយការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *