ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សាស្តង់ដា ១ខ្នង មាន ៤បន្ទប់ នៅស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណ:កម្មាធិការ​សាខា​ខេត្ត និងលោកជំទាវ ជុន បូរ៉ានី នៅ​ព្រឹក​ថ្ងៃសុក្រ ទី​២០ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យសិក្សាស្តង់ដា ១ខ្នង មាន ៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាពោធិ៍ជ្រៃ ស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ ប្រតិភូអម ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ឯកឧត្តម អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯកឧត្តម លោកជំទាវ និងសមាជិកសាខាកាកបាទក្រហមខេត្ត សាខាមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋករខេត្ត សប្បុរសជន ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានសាខាកាកបាទក្រហមស្រុក មន្ត្រីរាជការសាលាស្រុក លោកមេឃុំ មេភូមិ ក្រុមការងារកាយប្ញទ្ធិ ក្រុមការងារ ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួនប្រមាណ ៧៤៥រូប។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំម្ហូបអាហារ និងភេសជ្ជៈជូនក្មួយៗសិស្សានុសិស្សទទួលទានជាអាហារសាមគ្គីផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *