ខេត្តព្រៃវែង: នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ជុន បូរ៉ានី បានអញ្ជើញចូលរួមពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ និងអបអរសាទរ “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា រួមជាមួយវត្តមាន លោកជំទាវ ជា ផល្គុន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ ក្រុមការងារ ស.ស.យ.ក ក្រុមការងារអភិវឌ្ឍន៍យុវជន ក្រុមការងារក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងក្រុមការងារពាក់ព័ន្ធ សរុបចំនួន ១៦៤រូប។

