អភិបាលខេត្តកំពង់ចាម ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់!

(កំពង់ចាម) :អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានស្នេីដល់លោក លោកស្រី ជាក្រុមប្រឹក្សា សមាគម និងជាគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ចាម ត្រូវធ្វើការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយទទួលខុសត្រូវ និងបរិយាបន្ន ពិសេសផ្តោតជាអាទិភាព គឺការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយទៅជាមូលធនមនុស្ស។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គល ដែលមានតួនាទីក្នុងក្រុមប្រឹក្សា ប្រកបដោយជវភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក។ ព្រមទាំងបណ្តុះស្មារតីសាមគ្គីជាតិជាធ្លុងមួយជំវិញរាជរដ្ឋាភិបាល និងជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *