អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams)

ខេត្តព្រៃវែង: រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម(Zoom)នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *