អភិបាល​ខេត្តកំពង់ចាម អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំសប្ដាហ៍​ដេីម្បី​តាមដាន​វឌ្ឍនភាព​ការងារ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online​ Scams​)​

(កំពង់ចាម) : រសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល​ននៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំសប្ដាហ៍​ដេីម្បី​តាមដាន​វឌ្ឍនភាព​ការងារ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online​ Scams​)​ក្រោម​សហអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបឧបនាយករដ្ឋមន្ត្រី -ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ Zoom​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *