ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបដិបត្តិសមថ-វិប្បសនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត នៅវត្តពោធិរតនារាម (ហៅវត្តត្នោត)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមជាមួយវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់÷ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត នាយិការសាខាកាកបាទក្រហមខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត នាយករដ្ឋបាល និងប្រធានការិយាល័យជំនាញស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ លោកតាជីយាយជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយសរុបចំនួនប្រមាណ ២៣១អង្គ/រូប។

