(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ ប្រជាពលរដ្ធក្នុងខេត្តព្រៃវែង និងក្នុងនាមខ្លួនផ្ទាល់ ព្រមទាំងភរិយា ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីរំភើបឥតឧបមា គោរពជនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឌមន្ដ្រីក្រសួងមុខងារសាធារណ: ក្នុងឨកាសដ៍សិរីមង្គល ប្រសើរថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈាន ចូល៤៤ឆ្នាំ នាថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព .ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសដ៍វិសាលនេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចោតនាគោរព និងកោតសសើរដោយស្មោះអស់ពីដួងចិត្តចំពោះការខិតខំប្រឹងប្រែង ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងបានធ្វើពលីកម្ម គ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ក្នុងនាមជាប្រមុខដឹកនាំក្រសួងមុខងារសាធារណ: ដើម្បីរួមចំណែតជាមួយរាជរដ្ធានភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការធ្វើកំណែទម្រង់ទៃងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះតេនត្រ័យ វត្តុស័ក្តិសិទ្ធទាំងឡាយក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ចសាធុការពរ សិរីសួស្ដីជ័យមង្គលបវមហាប្រសើគោរពជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបត្រា និងបានប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ ជោគជ័យ គ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ ពល: ជានិច្ចនិរន្តរ៍៕
សារលិខិតគោរពជូនពរ🙏🙏

