ខេត្តបាត់ដំបង: កាលពីថ្ងៃទី ២៦ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី នៅចំណុចក្រុមទី១០ ភូមិបរឡាង ឃុំសំឡូត ស្រុ កសំឡូត ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន គរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូ តបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបា លសំឡូត នៃអធិការដ្ឋាននរគបាលស្រុក បង្រ្កាបបានករណី រក្សាទុកជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសា រធាតុញៀន ចំនួន០១ ករណីក្នុងបទ ល្មើសជាក់ស្តែងនិងឃាត់ខ្លួនឈ្មោះឈ្មោះ មាស សាម៉ន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកថ្លា ចំនួន ១៦២ថង់ សង្ស័យ (សារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។
ករណីខាងលើនេះនគរបាលស្រុក កំ ពុងរៀបចំសំណុំរឿង និងបញ្ជូនជន សង្ស័យនិងវត្ថុតាងមកជំនាញនៅស្នង ការ ដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ ចែងបន្តតាម ផ្លូវច្បាប់៕ដោយព្រំ ហន!

