ដ្ឋបាលខរត្តសៀមរាបរៀបចំពិធិអបអរសាទរ ខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦

ខេត្តសៀមរាប: នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ​ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”​និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ បងប្អូននារីសាលាខេត្ត មន្ទីរ អង្គភាព និង រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត ដោយមានការចូលរួមលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និង មន្ត្រីហាត់ការ បងប្អូនអ្នកអនាម័យ ប្រមាណជា ៣១៤នាក់ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *