រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) : នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋ, ថ្នាក់ដឹកនាំ មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំបាន​អនុម័តលេីរបៀបវារៈដូចខាងក្រោម:

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មករា និងលើកទិសដៅប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំ ខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែមករា។

៤-បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *