ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច

ខេត្តព្រៃវែង: រសៀលថ្ងៃសៅរ៍  ទី៣១  ខែមករា  ឆ្នាំ២០២៦ ​នេះ  ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់យុវជនគណបក្ស ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស និងគ្រូជំនួយ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួន ៤៥៩នាក់ ស្រី ២១២នាក់។

ក្នុងវគ្គអប់រំនយោបាយនេះផងដែរ ឯកឧត្តមប្រធាន ក៏បាននាំយកនូវថវិកាផ្ទាល់ខ្លួនរបស់ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឧបត្ថម្ភជូនដល់សិក្ខាកាមទាំង ៤៣៩នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ២០.០០០រៀល សរុបជាថវិកាចំនួន ៨.៧៨០.០០០រៀល។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *