មន្ត្រីជំនាញក្រសួងធនធានទឹក សហការជាមួយអាជ្ញាធរខេត្ត ចុះពិនិត្យ និងសិក្សាទីតាំងបាក់ស្រុតច្រាំទន្លេ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

(កំពង់ចាម) :នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត សហការជាមួយ នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងសិក្សាលើការបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បើតាមរបាយការរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹថា មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ តាមស្ថានភាពជាក់ស្តែងបណ្តាលមកពី ចរន្តទឹកទីតាំងនោះ មានអន្លង់ទឹកគួច ហើយមុខទឹកនៃទន្លេមេគង្គហូរមកបុកចំតែម្តង ទើបធ្វើឲ្យមានបម្រែបម្រួលចរន្តទឹក នាំឲ្យប៉ះពាល់ដល់សំណង់ច្រាំងទន្លេ បូករួមទាំង សំណង់នេះសាងសងមានអាយុកាលយូរ ប្រហែល១៤ឆ្នាំហើយដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង រៀបចំ សណ្តាប់ធ្នាប់ ទីតាំងដែលរងការបាក់ស្រុតនេះមិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះទេ ដោយបិទចរាចរណ៍តាំងស្រុងតែម្តងជៀសវាងការប៉ះពាល់ដល់សុវត្ថិភាពរបស់ ប្រជាពលរដ្ឋ។លើសពីនេះអាជីវករលក់ដូរនៅតាមមាត់ទន្លេនៅចំណុចនោះឯកឧត្តម បានណែនាំឲ្យរកទីតាំងផ្សេងលក់បណ្តោះអាសន្នសិន រហូតដល់ពេលច្រាំងទន្លេ ជួសជុលរួចរាល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *