សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភា ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ)៖ អគារថ្មីនៃវិមានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតសាងសង់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសាងសង់ជិតរួចរាល់ជាស្ថាពរ ហើយគ្រោង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជាធិបតីដ៏​ខ្ពង​ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីអនុញ្ញាតចូលជួបសម្ដែងការគួរសម និងជម្រាបលាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យវឌ្ឍនភាព​នៃការ​សាងសង់អាគារថ្មីនៃវិមានព្រឹទ្ធសភានេះ។

អគារថ្មីនៃវិមានព្រឹទ្ធសភានេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រ គុណ ៤៧ម៉ែត្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *