ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខេ សុី មេន ដែលបានឧបត្ថម្ភ ក្នុង“មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ”

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខេ សុី មេន រួមនិង តំណាងចែកចាយប្រចាំខេត្តព្រៃវែង  ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២០តោន ទឹកបរិសុទ្ធ(៥០០mL) ចំនួន ៥០កេស ទឹកត្រី ចំនួន ២០០យួរ ទឹកសុីអុីវ ចំនួន ២៣២យួរ មីខ្លាឃ្មុំ ចំនួន ៣០០កេស មីកំប៉ុង ចំនួន ២០ដុំ ត្រីខ ចំនួន ៩កេស ក្នុង“មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

យើងខ្ញុំសូមកោតសសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៍ឧត្តុងឧត្តម សរបញ្ជាក់អំពីធុងសាមគ្គី ស្មារតីខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យ​ភាព បូរណភាព​ទកដី រួមទាំងការចូលរួមលើកទឹកចិត្តដល់វីរ:កងកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ធដែលទទួលនូវផល់បះពាល់។

រដ្ធបាលខេត្តព្រៃវែង សូមជូនពរ🙏 ក្រុមហ៊ុន ខែ សុី មេន រួមនិងតំណាងចែកចាយប្រចាំខេត្តព្រៃវែងសូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *