អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់

(កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកយោបល់ដល់អង្គការដៃគូអភិវឌ្ឍ លើវិស័យពិការភាពនេះ គឺអោយរាយការណ៍អំពីស្ថានភាពពិតប្រាកដអំពីការឈ្លានពានរបស់ថៃ ដែលមានការអូសបន្លាយពេលវេលាដែលអាចបង្កអោយជនស្លូតត្រង់ធ្លាក់ខ្លួនមានពិការភាព ជាបន្តបន្ទាប់ ដូច្នេះ សូមស្នើសុំ និងធ្វើការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ទៅមជ្ឈដ្ឋានអន្តរជាតិ ដើម្បីចូលរួមអន្តរាគមន៍បញ្ឈប់អំពើរឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ហើយដើម្បីជាការចូលរួមបញ្ឈប់នូវការបង្កើតឲ្យមានប្រជាពលរដ្ឋធ្លាក់ខ្លួនជាជនពិការតទៀត ពីការឈ្លានពានរបស់ថៃ។ ថ្លែងបែបនេះក្នុងឱកាស​ប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៥​ នៅសាលាស្រុកកំពង់សៀម​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *